ឯកឧត្តម គីម រិទ្ធី បង្ហាញស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ជូនសហគមន៍ខ្មែរនៅចក្រភពអង់គ្លេស
ទីក្រុងឡុងដ៍៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើបទបង្ហាញអំពីស្ថានភាព និងការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនសហគមន៍ និងសិស្ស-និស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅចក្រភពអង់គ្លេស។











ការបង្ហាញនេះបានធ្វើឡើងក្នុងជំនួបសំណេះសំណាលមួយ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ក្នុងឱកាសឯកឧត្តមអភិបាលខេត្តអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានជម្រាបជូនអំពីស្ថានភាពជាក់ស្តែង និងការវិវត្តថ្មីៗនៅក្នុងខេត្តព្រះវិហារ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យសហគមន៍ខ្មែរនៅក្រៅប្រទេសទទួលបានព័ត៌មាន និងយល់ដឹងកាន់តែច្បាស់អំពីស្ថានការណ៍នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណេះសំណាល សួរសុខទុក្ខ និងផ្លាស់ប្តូរមតិយោបល់ជាមួយបងប្អូនសហគមន៍ ព្រមទាំងសិស្ស-និស្សិតខ្មែរផងដែរ។ ជំនួបនេះបានបញ្ចប់ដោយការពិសាអាហារសាមគ្គីរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ កក់ក្តៅ និងស្និទ្ធស្នាល៕















