|

សារលិខិតអបអរសាទរពី ឯកឧត្តមបណ្ឌិត សោម រតនា ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋសភា សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


ឯកឧត្តមបណ្ឌិត សោម រតនា ផ្ញើសារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋសភា សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានសម្ដែងនូវការអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសូមបួងសួងដល់បារមីនៃវត្ថុសក្តិសិទ្ធក្នុងលោក ជួយប្រោះព្រំ និងប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី សូមឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងដើម្បីបំពេញភារកិច្ចដឹកនាំ និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។