នាយករដ្ឋមន្ត្រីថ្មីរបស់​បារាំង​ លោក Lecornu លាលែង​ពី​តំណែងក្រោយការតែងតាំងមិនដល់ ១២ ម៉ោង


វិបត្តិរបស់លោក Macron កាន់តែស៊ីជម្រៅ បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងថ្មី និងរដ្ឋាភិបាលថ្មីបានលាលែងពីតំណែងក្នុងរយៈពេលតិចជាង ១២ ម៉ោងបន្ទាប់ពីត្រូវបានតែងតាំង ដោយបានបំបែកចលនានយោបាយ និងបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុឆ្លាក់ចុះយ៉ាងខ្លាំង។

ទីផ្សារហិរញ្ញវត្ថុបារាំងបានទទួលលុកលុយយ៉ាងធ្ងន់ ដោយសន្ទស្សន៍ CAC បានធ្លាក់ប្រហែល ៣ ភាគរយនៅពេលបើកផងដែរ ខណៈដែលការចំណាយលើការខ្ចីប្រាក់រយៈពេល ១០ ឆ្នាំរបស់រដ្ឋាភិបាលបានឡើងដោយប្រមាណ ០.០៨ ភាគរយ។

លោក Lecornu ដែលមានវ័យ ៣៩ ឆ្នាំ ជានាយករដ្ឋមន្ត្រីទី៥ដែល Macron បានតែងតាំង បន្ទាប់ពីជាប់ឆ្នោតឡើងវិញនៅឆ្នាំ ២០២២ ត្រូវប្រឈមមុខកិច្ចការ​យ៉ាងតឹងរឹងក្នុងការឆ្លងកាត់ផែនការកាត់បន្ថយចំណាយសាធារណៈដ៏មិនពេញចិត្ត។

ចំពោះការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីថ្មីភាគច្រើនមិនបានបង្ហាញការផ្លាស់ប្តូរដ៏សំខាន់នូវរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា Bruno Le Maire និង Roland Lescure នៅតែមានតួនាទីសំខាន់ៗ ដូច្នេះការទទួលស្គាល់ពីដៃគូ និងគូប្រជែងក៏បានបង្ហាញកម្រិតនៃការមិនពេញចិត្ត។

ផលវិបត្តិនយោបាយកាន់តែច្រេីននៅពេល Lecornu មិនអាចទាក់ទាញគណបក្សសង្គមនិយមកណ្តាល ដែលត្រូវបានចាត់ទុកថា​ជាចំណុចសំខាន់ក្នុងការធានជ័យជំនះនៅក្នុងកិច្ចពិភាក្សាថវិកា មេដឹកនាំគណបក្ស Olivier Faure បានពិពណ៌នាថា នេះគឺជា “វិបត្តិនយោបាយដែលមិនធ្លាប់មាន”។ លោកLecornu បានបញ្ចេញសុន្ទរកថាថា លោកបានត្រៀមខ្លួនសម្រាប់ការសម្របសម្រួល ប៉ុន្តែលក្ខខណ្ឌដើម្បីបន្តនៅមិនមាន លើសពីនេះ ដោយគណបក្សប្រឆាំងដូចជា Jordan Bardella បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មី និងតម្រូវឲ្យ Macron ធ្វើជំហរត្រូវការបន្ទាន់ បង្កើនសម្ពាធយ៉ាងខ្លាំងលើប្រធានាធិបតី។

ប្រភព៖ POLITICO