ឥណ្ឌូនេស៊ី ដាក់ពង្រាយកងកម្លាំង និងរថពាសដែកក្នុងរដ្ឋធានី មុនបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមនិស្សិត


អាជ្ញាធរឥណ្ឌូនេស៊ី បានដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់រយនាក់ ព្រមទាំងរថពាសដែកជាច្រើនគ្រឿងនៅកណ្តាលរដ្ឋធានីហ្សាការតា នៅថ្ងៃពុធ ទី២៨ ខែតុលានេះ ដើម្បីត្រៀមឆ្លើយតបនឹងបាតុកម្មរបស់ក្រុមនិស្សិត ដែលរៀបចំឡើងដើម្បីប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ប្រធានាធិបតី លោក Prabowo Subianto ព្រមទាំងការដោះស្រាយបញ្ហាអគ្គិភ័យព្រៃឈើរបស់រដ្ឋាភិបាល។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia) ក្រោមយុទ្ធនាការហាសថែក #IndonesiaAware បានទាមទារឱ្យរដ្ឋាភិបាលប្រកាសអាសន្នជាផ្លូវការចំពោះវិបត្តិអគ្គិភ័យព្រៃឈើនៅកោះស៊ូម៉ាត្រា (Sumatra) និងកោះប័រណេអូ (Borneo) ជាគ្រោះមហន្តរាយជាតិ ព្រមទាំងស្នើឱ្យបញ្ឈប់ការចំណាយលើកម្មវិធីសុខុមាលភាពសង្គម ដូចជាកម្មវិធីផ្តល់អាហារដោយឥតគិតថ្លៃរបស់លោក ប្រាបូ៉វ៉ូ ផងដែរ។ ការតវ៉ានេះបានកើតឡើងបន្ទាប់ពីប្រជាប្រិយភាពរបស់លោក Prabowo បានធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពីលោកបានកាន់អំណាចបានរយៈពេល ២ ឆ្នាំមកនេះ។

ប្រភព៖ Reuters