|

សម្ដេចតេជោ ហ៊ុន សែន៖ ថៃនឹងបាត់បង់ចំណូលប្រមាណជាង ១០០លានដុល្លា ក្នុងមួយឆ្នាំ ក្រោយកម្ពុជាកាត់ផ្តាច់ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេត


នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្ដេចបានលើកឡើងថា “ពេលនេះដល់ពេលហើយដែលយើងត្រូវធ្វើ។ អុីនធើណែតថៃបាត់ចំណូលក្នុងមួយឆ្នាំប្រមាណជាង១០០លានដុល្លារ។ ខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផងមិនបានផ្សព្វផ្សាយវប្បធម៍ខ្លួនផង។”

សម្ដេចបន្តថា “ប្រសិនបើនៅតែប្រមាថកម្ពុជា យើងនិងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សាដែលមួយឆ្នាំប្រមាណជាង៤ពាន់លានដុល្លារ។ យើងចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។ គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង។”

គួរបញ្ជាក់ថា សម្ដេចតេជោ បានលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តក្នុងការធានាការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណេតដោយខ្លួនឯង ដោយឈប់ពឹងផ្អែកទៅលើប្រទេសថៃ ជាការឆ្លើយតបទៅនឹងក្រុមជ្រុលនិយមថៃមួយចំនួន ដែលបានយករឿងនេះមកគំរាមកម្ពុជា។