សម្ដេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងជុំវិញករណី លោកបណ្ឌិត សុខ ទូច និងមន្ត្រីអនុវត្តចរាចរណ៍ផ្លូវគោក តាមរយៈសារនៅលើទំព័រផ្លូវការថា
« អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន
ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់
បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ។
តើអ្នកណាជាអ្នកទទួលផលចំណេញ
លើហេតុការនេះ?
គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។
សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី
បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង
រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ
ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង
ជាការល្អព្រោះខ្ញុំបានមើលរួចហើយ៕»
