រដ្ឋាភិបាលថៃ ជះលុយដល់ទៅ ១៥៣ លានបាត ដើម្បីរៀបចំសង្ក្រាន្តឆ្នាំនេះ!
រដ្ឋាភិបាលនឹងចំណាយ ១៥៣ លានបាតសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ដោយសង្ឃឹមថានឹងអាចរកចំណូលបានច្រើនជាង ៣ ពាន់លានបាតពីការចំណាយរបស់ភ្ញៀវទេសចរ។
គណៈរដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបើកភ្លើងខៀវឱ្យក្រសួងទេសចរណ៍ និងកីឡា ប្រើប្រាស់ប្រាក់ពីស្ថាប័នកណ្តាល ដើម្បីរៀបចំព្រឹត្តិការណ៍ Songkran នៅទីក្រុងបាងកក នៅខែក្រោយ។

សង្ក្រាន្តថៃឆ្នាំ ២០២៥ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១១-១៥ ខែមេសា នៅ Sanam Luang នេះបើយោងតាមអាជ្ញាធរទេសចរណ៍ប្រទេសថៃ។
គណៈរដ្ឋមន្ត្រីបានរំពឹងថា កម្មវិធីនេះនឹងលើកកម្ពស់វិស័យទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសចំនួន ៨០០,០០០ នាក់ ឱ្យចូលរួមក្នុងសកម្មភាព និងចំណាយប្រាក់ចំនួន ៣.២ ពាន់លានបាត៕
ប្រភព៖ Bangkok Post