កម្ពុជា ទម្លាយសកម្មភាពខុសច្បាប់របស់យោធាថៃ ក្នុងដែនអធិបតេយ្យកម្ពុជា ចំពោះមុខតំណាងអនុព័ន្ធយោធាមកពី ១៨ប្រទេស


នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីស្តីការក្រសួងការពារជាតិ។

នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីសារ បាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែន រហូតឈានទៅដល់ បទឈប់ បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃបរិបទសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនោះ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីសមិទ្ធផលការងារកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ លេខ៤៧ នៅអំឡុង ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនលើកទី២ ព្រមទាំងរំលេចអំពីកិច្ចខិតខំប្រឹង ប្រែងរបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ថា បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ជាក់ ស្តែងនៅតាមបណ្តោយព្រំដែននៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន ដូចជា ការចល័តកងទ័ព ការ រាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននិងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅ លើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ បញ្ហាទាំងនេះ នៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។

ជាងនេះទៅទៀត ឯកឧត្តមថែមទាំងបាន គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត របស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែង-ការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេង ទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញក្នុងពេលឆាបពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង។

ប្រភព៖ ក្រសួងការពារជាតិ