យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាដ៏ធំមួយនៅទីក្រុង Gaza

ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខរបស់ក្រុមហាម៉ាស និងសមាជិកប្រដាប់អាវុធរបស់គ្រួសារ Dughmush នៅក្នុងទីក្រុង Gaza។ ក្នុងការប្រយុទ្ធនេះ បានបណ្ដាលឱ្យមនុស្សស្លាប់សរុបយ៉ាងហោចណាស់ ២៧នាក់ ដែលរួមមានសមាជិក Dughmush ១៩នាក់ និងយុទ្ធជនហាម៉ាស ៨នាក់។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ការប៉ះទង្គិចនេះបានកើតឡើងនៅសង្កាត់ Tel al-Hawa បន្ទាប់ពីកងកម្លាំងហាម៉ាសជាង ៣០០នាក់បានចូលប៉ះទង្គិចនឹងខ្មាន់កាំភ្លើង Dughmush នៅតំបន់លំនៅដ្ឋានមួយជិតមន្ទីរពេទ្យហ្ស៊កដានី។
ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនកំពុងស្វែងរកការស្តារសន្តិសុខ និងផ្តល់ការព្រមានថា សកម្មភាពប្រដាប់អាវុធក្រៅសណ្តាប់ធ្នាប់នេះ នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់បំផុត។ យ៉ាងណាមិញទាំងពីរគ្រួសារ Dughmush និងក្រុមហាម៉ាសបានដោះស្រាយការចោទប្រកាន់ទ្វេភាគី ខណៈដែលហាម៉ាសបានអះអាងថា ខ្មាន់កាំភ្លើង Dughmush បានសម្លាប់យុទ្ធជនរបស់ពួកគេពីរនាក់ និងរបួសប្រាំនាក់ទៀត ហើយនេះគឺជាជាមូលហេតុដែលនាំឱ្យក្រុមហាម៉ាសអាវចាប់ផ្តើមប្រតិបត្តិការឆ្លើយតបឆាប់រហ័ស៕
ប្រភព៖ BBC

















