Netanyahu ប្រកាសថា អ៊ីស្រាអែលនឹងពង្រីកប្រតិបត្តិការទៅកាន់តំបន់កណ្តាល និងទីក្រុង Gaza ទោះបីរងការរិះគន់ពីសំណាក់អន្តរជាតិក៏ដោយ


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានការពារផែនការវាយលុកថ្មីលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ទោះបីជាបានប្រឈមនឹងការរិះគន់ខ្លាំងពីសម្ព័ន្ធមិត្តអន្តរជាតិ និងមហាជនក្នុងប្រទេស។ លោកបានប្រកាសថា អ៊ីស្រាអែលនឹងពង្រីកប្រតិបត្តិការទៅកាន់តំបន់កណ្តាល និងទីក្រុង Gaza ដើម្បីរុះរើបន្ទាយហាម៉ាស់ចុងក្រោយ។ ទោះជាយ៉ាងណា ក្រុមគ្រួសារចំណាប់ខ្មាំង និងមេដឹកនាំយោធាអ៊ីស្រាអែលខ្លះបានបង្ហាញការព្រួយបារម្ភអំពីហានិភ័យចំពោះជីវិត និងសមត្ថភាពរបស់ទាហាន។

ចំពោះការសម្រេចចិត្តនេះបានបណ្តាលឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលព្រួយបារម្ភពីវិបត្តិមនុស្សធម៌ និងការរឹតបន្តឹងជំនួយនៅហ្គាហ្សា។ ប្រទេសដូចជា អង់គ្លេស បារាំង និងរុស្ស៊ី បានអំពាវនាវឱ្យបញ្ឈប់ការវាយលុក និងស្នើឱ្យមានកម្លាំងអន្តរជាតិពាក់ព័ន្ធក្នុងការធានាសន្តិសុខ។ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបដិសេធការថ្កោលទោស និងបន្ទោសក្រុមហាម៉ាស់ចំពោះស្ថានភាពបច្ចុប្បន្ន។

ដោយឡែកនៅក្នុងប្រទេស សមាជិកស្តាំនិយមខ្លះក្នុងរដ្ឋាភិបាលបានរិះគន់ផែនការនេះ ដោយអះអាងថាវាមិនគ្រប់គ្រាន់ដើម្បីបំបាត់ក្រុមហាម៉ាស់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich និង Itamar Ben-Gvir បានបង្ហាញពីការគំរាមលាលែងប្រសិនបើមានការអន់ថយពីខ្សែបន្ទាត់កាចខ្លាំងលើហ្គាហ្សា។ Smotrich ចោទប្រកាន់ថា ផែនការថ្មីគ្រាន់តែបង្កសម្ពាធឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន និងការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយអ្នកទោស ប៉ុន្តែមិនអាចនាំឱ្យមានជ័យជម្នះយ៉ាងច្បាស់លាស់បាន។

ក្រុមហាម៉ាស់ក៏បានបានបញ្ជាក់ការអះអាងរបស់ Netanyahu ថាអ៊ីស្រាអែលមិនចង់កាន់កាប់ហ្គាហ្សា ហើយហៅវាជាការបោកប្រាស់សម្រាប់ផែនការផ្លាស់ទីលំនៅដោយបង្ខំ។ នៅពេលដដែល សាច់ញាតិរបស់ជនរងគ្រោះបានអំពាវនាវឱ្យមានកូដកម្ម ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ផែនការរបស់ Netanyahu កំណត់ឱ្យបញ្ចប់ការជម្លៀសប្រជាជនជាងសែននាក់ទៅភាគខាងត្បូងមុនការចូលវាយលុកទីក្រុង Gaza ដោយព្យាករថាចំណាយពេលសប្តាហ៍ឬខែ ហើយមានហានិភ័យបន្តទៀតចំពោះជីវិតទាំងជនស៊ីវិល និងទាហាន។

ប្រភព The New York Time