|

ឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា ផ្ញើសារលិខិតអបអរសាទរគោរពជូន ឯកឧត្តម ហ៊ី សោភា ក្នុងឱកាសដ៏វិសេសវិសាល ដែលឯកឧត្តម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ ឆ្នាំ លើកទី១០ (២០២៥-២០២៨)។


ការទទួលបានមុខដំណែងថ្មីនេះ ជាសក្ខីកម្មថ្មីដែលបញ្ជាក់អំពីការមើលឃើញស្នាដៃដ៏ធំធេង កន្លងមករបស់ ឯកឧត្តម ក្នុងការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី មិនខ្លាចនឿយ ហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ សូមប្រសិទ្ធពរ ឯកឧត្តម សូមមានសុខភាពល្អបរិបូណ៌ ប្រាជ្ញា វាងវៃ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំង អស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូម ឯកឧត្តម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ។