សារលិខិតអបអរសាទរ ជូនចំពោះឯកឧត្តម ស៊ុំ សត្ថា ដែលត្រូវបានតែងតាំង និងផ្តល់ឋាន:ជា សមាជិកនៃគណ:ប្រឹក្សាយោបល់ វ.ប.ន របស់ក្រុមប្រឹក្សាជាតិ វ.ប.ន មានឋាន:ស្មេីអនុរដ្ឋលេខាធិការ
សូមគោរពអបអរសាទរ ជូនចំពោះឯកឧត្តម ស៊ុ សត្ថា ដែលត្រូវបានតែងតាំង និងផ្តល់ឋាន:ជា សមាជិកនៃគណ:ប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានឋាន:ស្មេីអនុរដ្ឋលេខាធិការ។



នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងការកោតសរសើរចំពោះឯកឧត្តម ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញកិច្ចការងារនារយៈកាលកន្លងមក និងសូមគោរពជូនពរឯកឧត្តមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មថ្មីនេះ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕