សម្ដេចធិបតី៖ ជុំវិញការបញ្ជូនពាក្យបណ្ដឹងទៅ ICJ កម្ពុជាជ្រើសរើសជម្រើសទី២ គឺយកភាពជោគជ័យនៃនិតិវិធីតុលាការជាគោល !
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងទាក់ទងនឹងការសម្រចចិត្តរបស់កម្ពុជា ក្នុងការបញ្ជូនរឿងក្ដីនៅតុលាការអន្តរជាតិ ICJ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តឹងទៅកាន់ ICJ គឺកម្ពុជាគ្មាហេតុផលអីត្រូវថយទេ ពោលគឺកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែការបង្ហាញជាសាធារណៈ។ យ៉ាងណាមិញ នៅមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការអន្ទះសារចង់ឱ្យរដ្ឋាភិបាលបង្ហាញលម្អិតនៅដំណាក់កាលនីមួយៗ។

ទាក់ទងនឹងបញ្ហានេះ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលមានជម្រើស២ ជម្រើសទី១ ដោយបង្ហាញរាល់ព័ត៌មាន គ្រប់ពេលវេលាទាំងអស់ ដែលឆ្លើយតបទៅនឹងភាពអន្ទះសារបស់ប្រជាពលរដ្ឋយើងមួយចំនួន ដោយមិនគោរពនីតិវិធីរបស់ ICJ ដែលជម្រើសនេះអាចនឹងធ្វើឱ្យកម្ពុជាពិបាកប្រឈមនឹងបញ្ហានាន និងជម្រើសទី២ គឺព្យាយាមគោរពទៅតាមនីតិវិធីរបស់ICJ នឹងបង្ហាញព័ត៌មានតាមលទ្ធភាពដែលអាចធ្វើបាន។

សម្រាប់ដំណាក់កាលនេះ គឺកម្ពុជាជ្រើសរើសយកជម្រើសទី២ គឺយកភាពជោគជ័យនៃនិតិវិធីតុលាការជាគោល ដើម្បីធានាណនេយ្យភាព និងតម្លាភាពជូនបងប្អូប្រជាពលរដ្ឋនៅក្នុងជំហាននៃការតតាំងនេះ។សម្ដេចបានបន្ថែមផងដែរថា យើងមានបង្កាន់ដៃ យើងមានលិខិតទទួល ប៉ុន្តែ ICJ មិនចង់ឱ្យប្រទេសណាមួយយកឯកសារពាក់ព័ន្ធ មកធ្វើជានយោបាយនោះទេ៕
