នាយករដ្ឋមន្ត្រីថៃ ប៉ះពាក្យសម្ដីជាមួយអ្នកសារព័ត៌មាន ក្នុងវគ្គសំណួរ-ចម្លើយ ដ៏ក្តៅគគុកជុំវិញជម្លោះព្រំដែនថៃ-កម្ពុជា!


នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​តានតឹង​ជាមួយ​អ្នក​យក​ព័ត៌មាន​ស្ត្រី​ម្នាក់​នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មិថុនា ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក អ្នកយកព័ត៌មានបានដកស្រង់សេចក្តីថ្លែងការណ៍របស់មេបញ្ជាការភូមិភាគទី ២ ដោយនិយាយថា “ថ្ងៃនេះមានការលុកលុយដី ២០០ ម៉ែត្ររួចហើយ” ។

Paetongtarn បានឆ្លើយតបដោយសួរយ៉ាងម៉ឺងម៉ាត់ថា «ចង់ទៅមើលនៅទីតាំងផ្ទាល់ជាមួយគ្នាទេ» ប៉ុន្តែ​អ្នក​កាសែត​បាន​ឆ្លើយ​ថា​ មិនទៅទេ។ Paetongtarn ក៏ញញឹម ហើយសួរថាតើនាងមិនអីទេមែនទេ? នាយក​រដ្ឋមន្ត្រី​រូបនេះ បាន​ដាក់​ដៃ​លើ​ទ្រូង​នាង ហើយ​និយាយ​លេង​សើច​ថា “អ្នក​យក​ព័ត៌មាន​នេះ​ពិត​ជា​ខ្លាំង​ណាស់”។

ក្រោយ​មក Paetongtarn បាន​ចូល​ទៅ​ជិត​អ្នក​សារ​ព័ត៌​មាន​ម្ដង​ទៀត​ដោយ​សួរ​ថា “តើ​មាន​អ្វី​ខុស​ទេ? តើ​នាង​មាន​ការ​មិនពេញចិត្តឬ?”។ ភ្លាមនោះអ្នក​សារព័ត៌មាន​ដែល​ត្រូវបានសួរនោះ ក៏ដើរចេញពីបន្ទប់ចេញទៅតែម្ដង។

បន្ទាប់ពីនោះ អ្នកសារព័ត៌មានដែលមកជាមួយគ្នាបានឆ្លើយតបជំនួសនាងថា នេះជាទម្លាប់របស់នាងប៉ុណ្ណោះ។
Paetongtarn បាន​និយាយ​ថា​៖ «ខ្ញុំ​គ្រាន់​តែ​ឆ្ងល់ ព្រោះឃើញនាង​ខាំធ្មេញ​ដាក់ខ្ញុំ»។

យ៉ាងណាមិញ អ្នក​យក​ព័ត៌មាន​ផ្សេង​ទៀត​ដែលនៅទីនោះ បានជួយនិយាយថា គ្មាន​អ្នក​ណា​ខឹង​ទេ ហើយ​ពួកគេ​នៅ​តែ​គាំទ្រ​ពី​លោកស្រី Paetongtarn។