នាយករដ្ឋមន្ត្រីថៃ អះអាងថានឹងលើកយករឿងទំនាស់នៅប្រាសាទតាមាន់ មកពិភាក្សាក្នុងអំឡុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខនេះ
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងពីក្តីកង្វល់ បន្ទាប់ពីឃើញទាហានខ្មែរច្រៀងភ្លេងជាតិខ្មែរ នៅប្រាសាទតាមឿងធំ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ។
ក្រុងសុងក្លាប្រទេសថៃ ៖

នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខួបលើកទី៦០នៃ Siriraj សាកលវិទ្យាល័យ Prince of Songkla ក្នុងក្រុង Hat Yai ខេត្ត Songkhla នាយក រដ្ឋមន្ត្រី Phatongtarn Shinawatra បានថ្លែងពីកង្វល់ដែលបានលើកឡើងបន្ទាប់ពីឃើញទាហានខ្មែរច្រៀងភ្លេងជាតិខ្មែរនៅប្រាសាទតាមាន់ធំដែលស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃក្នុងខេត្តសុរិន្ទ។ សកម្មភាពនេះ បានធ្វើឱ្យមានការមិនសប្បាយចិត្តក្នុងចំណោមពលរដ្ឋថៃ ដោយពួកគេយល់ថាកន្លែងដែលទាហានខ្មែរ ឈរច្រៀងនោះ គឺនៅលើប្រាសាទផ្នែកខាងថៃ បើទោះជា នៅមិនទាន់មានការបោះបង្គោលព្រំដែនច្បាស់លាស់ ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីបានធានាថា មិនមានបញ្ហាអ្វីកើតឡើងនៅក្នុងតំបន់នោះទេ ហើយបានបញ្ជាក់ថា បញ្ហានេះត្រូវបានពិភាក្សានៅក្នុងមូលដ្ឋាន ដោយមិនមានការប៉ះទង្គិចអ្វីឡើយ។
លោកស្រីបានបន្ថែមថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ លោកស្រីនឹងលើកយករឿងនេះមកពិភាក្សាបន្ថែម ដោយបង្ហាញទំនុកចិត្តថា ស្ថានភាពអាចត្រូវបានដោះស្រាយដោយមិត្តភាព ហើយជំរុញឱ្យសាធារណជនកុំព្រួយបារម្ភ។
ប្រភព៖ Pataya.mail