សមុទ្រស្ងប់ខ្យល់មិនប្រាកដថាគ្មានរលក! នាយករដ្ឋមន្ត្រីថៃ កំពុងបារម្ភពីការធ្លាក់ខ្លួនចូលក្នុងវិបត្តិគោលនយោបាយដ៏ចម្រូងចម្រាស


នាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវការការជំរុញខ្លាំងមួយ ដើម្បីឲ្យរួចផុតពី «វិបត្តិ» និងហានិភ័យជាមួយដៃគូប្រជែងរបស់ខ្លួន។

ថ្លែងក្នុងវេទិកាធុរកិច្ចមួយ លោក ស្រេត ថា បានបង្ហាញសញ្ញាអវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ច ដោយសារបញ្ហាបំណុលគ្រួសារ និងប្រាក់ឈ្នួលទាបសម្រាប់ប្រជាជនក្រីក្រ ទាក់ទងនឹងគោលការណ៍ចែកប័ណ្ណ “កាបូបឌីជីថល” ដែលលោកបានចុះហត្ថលេខាក្នុងការផ្តល់ប្រាក់ចំនួន៥០០ ពាន់លានបាត (១៤ពាន់លានដុល្លារ) ក្នុងចំណោមប្រជាជនថៃចំនួន៥០ លាននាក់ ដើម្បីចំណាយក្នុងរយៈពេលប្រាំមួយខែ។

លោកបានបន្តថា ៖ «យើងត្រូវការ ការជំរុញដ៏សំខាន់។» “កាបូបឌីជីថលនឹងនាំឱ្យផលិតកម្មកាន់តែច្រើន ការចំណាយកាន់តែច្រើន។ យើងចង់ជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅគ្រប់ស្រុក”។

យ៉ាងណាមិញ វិបត្តិគោលនយោបាយដ៏ចម្រូងចម្រាស និងលក្ខណៈសេដ្ឋកិច្ចដែលលោកស្រី ស្រេតថា កំពុងព្រួយបារម្ភ ត្រូវបានទេសាភិបាលធនាគារកណ្តាល បានបដិសេធ ក្រោមហេតុផលថា កំណើនយឺតជាងការរំពឹងទុកមិនបង្កើតជាវិបត្តិទេ ហើយការជំរុញរហ័សនឹងមិនដោះស្រាយបញ្ហារចនាសម្ព័ន្ធរបស់សេដ្ឋកិច្ចនោះដែរ។

ដោយឡែក លោក ស្រេត ថា មហាសេដ្ឋីអចលនទ្រព្យដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា “យើងនឹងស្តាប់មតិពីគ្រប់ភាគីទាំងអស់ ហើយនឹងមិនមានអំពើពុករលួយទេ” ខណៈក្រសួងហិរញ្ញវត្ថុក៏បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនឆ្នាំ ២០២៤ មកត្រឹម២.៨ ភាគរយពីការព្យាករណ៍ពីមុន៣.២ ភាគរយលើការមកដល់ និងការនាំចេញរបស់ភ្ញៀវទេសចរបរទេសទាប៕

ប្រភព៖ CNA
រូបភាព៖ AI Jazeera