នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងទៅកាន់អង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី


នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ប្រធានបទសំខាន់នៃឆ្នាំនេះគឺ “ការកសាងទំនុកចិត្តឡើងវិញ និងពង្រឹងសាមគ្គីភាពសកលឡើងវិញ៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួនឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន៖ បរិបទសកល វឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សកម្មភាពផ្លាស់ប្តូរ។

លើសពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសផ្សេងៗក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងញូវយ៉ក។

គួរកត់សម្គាល់ថា នេះជាដំណើរចេញបំពេញការងារនៅក្រៅប្រទេសលើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ក្រោយដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន សម្រេចលទ្ធផលផ្កែផ្កាយ៉ាងត្រចះត្រចង់៕