|

ឯកឧត្តម ហែម វណ្ណឌី៖ ឧស្សាហកម្មដែលកាន់តែបៃតង និងវិលជុំ (ចក្រា) ជាប្រភពកំណើនគន្លឹះ ក្រោយកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច


នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងឱកាសអញ្ជើញផ្តល់បទអន្តរាគមន៍ក្នុង “កិច្ចប្រជុំកំពូលពិភពលោកស្តីពីរបៀបវារៈបៃតង និងនិរន្តរភាព ឆ្នាំ២០២៥” ដោយរំលេចពីការខិតខំរបស់កម្ពុជាដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកំណើននៃឧស្សាហកម្មដែលកាន់តែបៃតង វិលជុំ និងជំរុញដោយបច្ចេកវិទ្យា ទន្ទឹមនឹងនោះត្រៀមលក្ខណៈសម្រាប់ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងទំនួលខុសត្រូវបរិស្ថាន និងការរំពឹងទុកកាន់តែខ្ពស់ពីទីផ្សារ ដោយបញ្ជាក់ថា៖ “បញ្ហាចំពោះមុខ មិនមែនថាតើយើងត្រូវធ្វើឧស្សាហូបនីយកម្ម ឬមិនធ្វើនោះទេ ប៉ុន្តែថាតើយើងធ្វើឧស្សាហូបនីយកម្មយ៉ាងដូចម្តេចឱ្យមាននិរន្តរភាព ដើម្បីធានាថា នវានុវត្តន៍ឧស្សាហកម្មដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន។”

ប្រភព៖ ក្រសួងឧស្សាហកម្ម វបន