មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ធ្លាក់ផ្លូវរថភ្លើង Glória Funicular ក្នុងប្រទេសព័រទុយហ្គាល់
អាជ្ញាធរបានបញ្ជាក់ថា មានជនរងគ្រោះជាច្រើននៅតែជាប់ក្នុងកន្លែងនោះ ហើយអ្នករងរបួសយ៉ាងហោចណាស់ ៩ នាក់មានស្ថានភាពធ្ងន់ធ្ងរ។
អភិបាលក្រុង Lisbon លោក Carlos Moedas បាននិយាយថា “វាជាថ្ងៃដ៏សោកស្តាយសម្រាប់ទីក្រុងនេះ ហើយក្រុមសង្គ្រោះទាំងអស់ រួមទាំងសាលាក្រុង សេវាសង្គ្រោះបន្ទាន់ អង្គការពារស៊ីវិល និងកងពន្លត់អគ្គីភ័យ កំពុងព្យាយាមជួយជួយដល់ជនរងគ្រោះ។
ការធ្លាក់រថភ្លើង Glória Funicular ដែលអាចផ្ទុកមនុស្សបានដល់ ៤២ នាក់ គឺជាប្រវត្តិសាស្ត្រមួយនៃទីក្រុង Lisbon ដែលបើកដំបូងតាំងពីឆ្នាំ ១៨៨៥ និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។ វីដេអូរសាក្សីបានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ បន្ទាប់ពីរថភ្លើងក្រឡាប់ មានផ្សែងហុយ ដែលអ្នកដំណើរខ្លះព្យាយាមចេញតាមកញ្ចក់។ ដោយឡែក មូលហេតុនៃឧបទ្ទវហេតុនេះនៅតែមិនទាន់ច្បាស់នៅឡើយ ហើយក្រុមប៉ូលីសកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
ដោយឡែកប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa ក៏បានចូលរួមរំលែកទុក្ខដល់ គ្រួសារសព និងជនរងគ្រោះ ខណៈដែលប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប Ursula von der Leyen ក៏បានសម្ដែងការសោកស្តាយតាមប្រព័ន្ធផ្សព្វផ្សាយចំពោះការបាត់បង់នេះ ដែលជាទុក្ខព្រួយសម្រាប់សង្គមទាំងមូល។
ប្រភព៖ CNN













