មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និង ១៨នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរង្គសាលមួយកន្លែងនៅទីក្រុងបាងកក
បាងកក៖ មនុស្សយ៉ាងហោចណាស់ ២៧នាក់បានបាត់បង់ជីវិត និង ១៨នាក់ទៀតរងរបួស បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះរង្គសាលមួយកន្លែង ស្ថិតក្នុងតំបន់ឡាតប្រាវ (Lad Phrao) នៃទីក្រុងបាងកក ប្រទេសថៃ។





តាមការបញ្ជាក់របស់ក្រុមសង្គ្រោះបន្ទាន់ថៃ ជនរងគ្រោះដែលបានស្លាប់ទាំង ២៧នាក់ រួមមាន បុរស ៩នាក់ និងស្ត្រី ១៨នាក់។ ចំណែកអ្នករងរបួសទាំង ១៨នាក់ ត្រូវបានបែងចែកតាមកម្រិតនៃស្ថានភាពរបួស ដើម្បីសម្របសម្រួលការបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា។
ជាមួយគ្នានោះ ក្រោយអាជ្ញាធរ អាចគ្រប់គ្រងស្ថានការណ៍បានរួចរាល់ ស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការកើតមានអគ្គិភ័យដ៏រន្ធត់នេះ។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃហេតុការណ៍នេះនៅឡើយទេ។
ប្រភព៖ Khaosod













