រួសរាន់ឡើង! អាហារូបករណ៍កំពូលទាំង ១០ ប្រចាំឆ្នាំ២០២៥ ដែលមិនទាមទារ IELTS!
ចង់ ទៅ រៀន នៅ បរទេស ប៉ុន្តែ ពិបាក ចិត្ត ពេល ប្រឡង IELTSមែនទេ? កុំបារម្ភ! នេះគឺជាដំណឹងល្អមួយ។ អាហារូបករណ៍ល្អៗជាច្រើននៅជុំវិញពិភពលោកមិនប្រាកដថា តម្រូវឱ្យមានការប្រឡង IELTS ទាំងអស់នោះទេ។ ជាក់ស្ដែង អាហារូបករណ៍អន្តរជាតិកំពូលទាំង ១០ នេះ មិនមានតម្រូវការ IELTS ឡើយ។
១.អាហារូបករណ៍រដ្ឋាភិបាលចិន២០២៥៖ CGS គឺជាឱកាសមាសសម្រាប់សិស្សានុសិស្សនៅទូទាំងពិភពលោក ដើម្បីទទួលបានបទពិសោធន៍ពីវប្បធម៌ដ៏រស់រវើក និងឧត្តមភាពសិក្សារបស់ប្រទេសចិន ជាមួយនឹងអត្ថប្រយោជន៍ដូចជា ប្រាក់ឧបត្ថម្ភ៖ CNY ៣,០០០-៣,៥០០ក្នុងមួយខែ (ប្រហែល $៤៧០-$៥៥០)។ ចំពោះអត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ការស្នាក់នៅដោយឥតគិតថ្លៃ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដ៏ទូលំទូលាយ។ ការទទួលពាក្យនឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ដើមខែមេសា ឆ្នាំ២០២៥។
តំណភ្ជាប់កម្មវិធី៖ https://studyinchina.csc.edu.cn/#/login
២.អាហារូបករណ៍ជប៉ុន MEXT ៖ អាហារូបករណ៍ MEXT អនុញ្ញាតឱ្យអ្នកសិក្សាបានស្វែងយល់ពីប្រពៃណីដ៏សំបូរបែបរបស់ប្រទេសជប៉ុន អំឡុងពេលបន្តការសិក្សានៅទីនោះ។ អាហារូប្រណ៍នេះ មានប្រាក់ឧបត្ថម្ភ៖ JPY១១៧,០០០-១៤៥,០០០ ក្នុងមួយខែ (ប្រហែល $១,០៥០-$១,៣០០)។ អត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះទៅមក និងប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ។ ការទទួលពាក្យ នឹងចាប់ផ្ដើមពីខែមេសាដល់ខែមិថុនាឆ្នាំ២០២៥។
តំណភ្ជាប់កម្មវិធី៖ https://www.mext.go.jp/en/policy/education/highered/title02/detail02/sdetail02/1373897.htm
៣.អាហារូបករណ៍របស់ប្រទេសទួរគី៖ ស្វែងយល់ពីភាពស្រស់ស្អាត និងប្រវត្តិសាស្រ្តនៃប្រទេសទួរគី ខណៈពេលដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអប់រំលំដាប់ពិភពលោករបស់វា។ និស្សិតនឹងទទួលបានប្រាក់ឧបត្ថម្ភ TRY ៨០០-១,០០០ក្នុងមួយខែ (ប្រហែល $៩០-$១១៥) សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ TRY១,០០០-១,៤០០ (ប្រហែល $១១៥-$១៦០) សម្រាប់និស្សិតក្រោយឧត្តមសិក្សា និង TRY ១,៤០០ (ប្រហែល $១៦០) សម្រាប់និស្សិតថ្នាក់បណ្ឌិត។ អត្ថប្រយោជន៍ គឺការធានារ៉ាប់រងថ្លៃសិក្សា ការគាំទ្រកន្លែងស្នាក់នៅ និងវគ្គសិក្សាភាសាទួរគីរយៈពេលមួយឆ្នាំ។ ការទទួលពាក្យចាប់ផ្ដើមពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
តំណភ្ជាប់កម្មវិធី៖ https://www.turkiyeburslari.gov.tr/shorttermprograms
៤.អាហារូបករណ៍រដ្ឋាភិបាលហុងគ្រី (Stipendium Hungaricum)៖ ហុងគ្រីផ្តល់នូវការបញ្ចូលគ្នានៃបេតិកភណ្ឌប្រវត្តិសាស្ត្រ និងការអប់រំទំនើបតាមរយៈអាហារូបករណ៍រដ្ឋាភិបាលរបស់ខ្លួន។ ប្រាក់ឧបត្ថម្ភ មានចំនួន HUF ៤៣,៧០០ ក្នុងមួយខែ (ប្រហែល $១២០) សម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា HUF ១៤០,០០០ (ប្រហែល $៣៨៥) សម្រាប់និស្សិតថ្នាក់បណ្ឌិត។ អត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ការគាំទ្រកន្លែងស្នាក់នៅ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ។ ការទទួលពាក្យនឹងចាប់ផ្ដើមពី ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៥។
តំណភ្ជាប់កម្មវិធី៖ https://stipendiumhungaricum.hu/
៥.អាហារូបករណ៍រដ្ឋាភិបាលកូរ៉េខាងត្បូង (GKS)៖ ទទួលបានបទពិសោធន៍វប្បធម៌ថាមវន្តរបស់កូរ៉េខាងត្បូង ខណៈពេលដែលទទួលបានការអប់រំកម្រិតខ្ពស់តាមរយៈ GKS ជាមួយនឹងប្រាក់ឧបត្ថម្ភ៖ ៩០០,០០០ KRW ក្នុងមួយខែ (ប្រហែល $៧៥០)។ អត្ថប្រយោជន៍ គឺការរ៉ាប់រងថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ និងការធានារ៉ាប់រងសុខភាព។ ការទទួលពាក្យនឹងចាប់ផ្ដើមនៅចន្លោះចុងខែសីហា និងដើមខែតុលា ឆ្នាំ២០២៤
តំណភ្ជាប់កម្មវិធី៖ http://www.niied.go.kr/user/nd35203.do
៦.អាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី៖ សិក្សានៅក្នុងស្ថាប័នដ៏មានកិត្យានុភាពរបស់រុស្ស៊ីដោយមិនបារម្ភអំពីឧបសគ្គភាសា ឬថ្លៃសិក្សា។ ប្រាក់ឧបត្ថម្ភ អាចប្រែប្រួលអាស្រ័យលើសាកលវិទ្យាល័យ និងកម្មវិធី។ ចំពោះអត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ការស្នាក់នៅអន្តេវាសិកដ្ឋានដោយឥតគិតថ្លៃ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ។ ការទទួលពាក្យនឹងចាប់ផ្ដើមពី ខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
តំណភ្ជាប់កម្មវិធី៖ https://studyinrussia.ru/en/actual/scholarships/
៧.អាហារូបករណ៍រដ្ឋាភិបាលថៃ៖ ទទួលបានប្រាក់ឧបត្ថម្ភ៧,០០០ បាតក្នុងមួយខែ (ប្រហែល ២២០ ដុល្លារ)។ អត្ថប្រយោជន៍ គឺការរ៉ាប់រងថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ ការស្នាក់នៅ និងការធានារ៉ាប់រងសុខភាព។ ការទទួលពាក្យនឹងចាប់ផ្ដើមពី ខែមីនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៥ ។
តំណភ្ជាប់ពាក្យសុំ៖ https://ait.ac.th/financial/royal-thai-government-scholarships/
៨.អាហារូបករណ៍រដ្ឋាភិបាលកាហ្សាក់ស្ថាន៖ កាហ្សាក់ស្ថាន អញ្ជើញនិស្សិតអន្តរជាតិមកទស្សនាទិដ្ឋភាពអប់រំទំនើបរបស់ខ្លួនដោយមិនទាមទារ IELTS ។ ប្រាក់ឧបត្ថម្ភ គឺប្រែប្រួលអាស្រ័យលើសាកលវិទ្យាល័យ និងកម្មវិធី។ អត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ការគាំទ្រកន្លែងស្នាក់នៅ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ។ ការទទួលពាក្យនឹងចាប់ផ្ដើមពី ខែមីនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៥ ។
តំណភ្ជាប់កម្មវិធី៖ https://enic-kazakhstan.edu.kz/en/post/94
៩.អាហារូបករណ៍រដ្ឋាភិបាលម៉ិកស៊ិក៖ ស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់ម៉ិកស៊ិក ខណៈពេលកំពុងស្វែងរកគោលដៅសិក្សារបស់អ្នក ដោយទទួលបានប្រាក់ឧបត្ថម្ភ MXN ៩,៨០០-១២,២៥១ ក្នុងមួយខែ (ប្រហែល $៥០០-$៦២៥)។ អត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះទៅមក ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ។ ការទទួលពាក្យនឹងចាប់ផ្ដើមពី ខែមិថុនា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៥។
តំណភ្ជាប់ពាក្យសុំ៖ https://embamex.sre.gob.mx/reinounido/index.php/en/masavisos/1616-054-mexican-government-scholarship-program-for-international-students
១០.អាហារូបករណ៍អន្តរជាតិម៉ាឡេស៊ី (MIS)៖ ប្រទេសម៉ាឡេស៊ីផ្តល់នូវបរិយាកាសចម្រុះវប្បធម៌ និងការអប់រំតាមរយៈ MIS របស់ខ្លួន។ និស្សិតនឹងទទួលបានប្រាក់ឧបត្ថម្ភ MYR ១,៥០០ ក្នុងមួយខែ (ប្រហែល $៣៥០)។ អត្ថប្រយោជន៍ គឺការលើកលែងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការស្នាក់នៅ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ។ ការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤
តំណភ្ជាប់ពាក្យសុំ៖ http://www.apu.edu.my/study-apu/international-students/malaysian-international-scholarship-mis
អាហារូបករណ៍ទាំងនេះផ្តល់ឱ្យអ្នកនូវឱកាសទៅសិក្សានៅបរទេសដោយមិនមានការប្រឡង IELTS ដែលធ្វើឱ្យនិស្សិតមានឱកាសកាន់តែច្រើន។ ជាមួយនឹងប្រាក់ឧបត្ថម្ភនិងអត្ថប្រយោជន៍ដ៏ទូលំទូលាយ អ្នកអាចផ្តោតលើការសិក្សារបស់អ្នក និងរីករាយនឹងពេលវេលារបស់អ្នកនៅបរទេស៕
ប្រភព៖ DAAD Scholastic
រូបភាព៖ Future learn