អបអរសាទរយុវជន និងយុវតីកម្ពុជា ៧ រូប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS ក្នុងប្រទេសហ្សកដានី
ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា យុវជន និងយុវតីកម្ពុជា ចំនួន ៧ រូប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS និងចំណាត់ថ្នាក់កិត្តិយសក្នុងការប្រកួតធ្វើបទបង្ហាញទ្រឹស្តីអំពីកីឡា ក្នុងការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩។



ព្រឹត្តិការណ៍ ប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ បានរៀបចំដោយក្រសួងអប់រំ និងយុវជន នៃព្រះរាជាណាចក្រហ្សកដានី។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ខាងលើនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអាម៉ាន់ ប្រទេសហ្សកដានីដោយមានប្រទេសចូលរួមចំនួន ១៤ប្រទេស និងសាលាមធ្យមសិក្សាចំនួន ១៤០ សរុបបេក្ខជនចូលរួមចំនួន ១២០០រូប ចូលរួមក្នុងការប្រកួតប្រជែង៕