|

សូមគោរពអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរដ្ឋសភាជាតិផ្ដល់សេចក្ដីទុកចិត្ត អនុម័តតែងតាំងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧


សូមគោរពអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរដ្ឋសភាជាតិផ្ដល់សេចក្ដីទុកចិត្ត អនុម័តតែងតាំងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

យើងខ្ញុំទាំងអស់គ្នាមានការជឿជាក់យ៉ាងមុតមាំថា វត្តមានឧត្តម ហ៊ុន ម៉ានី ជាសមាសភាពឯកគណៈរដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៧ ដែលជាបញ្ញវ័ន្តមួយរូប ពោរពេញដោយសមត្ថភាពខ្ពង់ខ្ពស់ និងមានថាមពលខ្លាំងក្លា នឹងបន្តបេសកកម្មដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀត លើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ របស់ប្រទេសជាតិយើង។

សូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មថ្មីនេះ។ សូមវត្ថុសក្តិសិទ្ធទាំងឡាយ ជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕