«រដ្ឋាភិបាលថៃ នឹងផ្តល់រុក្ខជាតិកញ្ឆាចំនួន១លានដើមដល់ប្រជាពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃដើម្បីដាំដុះតាមផ្ទះ»


ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺចាប់ពីថ្ងៃទី 9 ខែមិថុនា​​តទៅ ការដាំកញ្ឆាជាដំណាំក្នុងគ្រួសារ នឹងក្លាយទៅជាភាពស្របច្បាប់ក្នុងប្រទេសថៃ ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌប្រើប្រាស់ជាឱសថ ហើយប្រជាពលរដ្ឋក៏អាចពង្រីកការដាំដំណាំកញ្ឆានេះ ជាសហគ្រាសពាណិជ្ជកម្មខ្នាតតូចបានថែមទៀតផង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសថា រដ្ឋាភិបាលថៃនឹងចែកចាយរុក្ខជាតិកញ្ឆា ដើម្បីសម្គាល់ការដកការរឹតបន្តឹងលើការកាន់កាប់ និងដាំដុះកញ្ឆា។ តាមប្រភពដដែលបានឱ្យដឹងអំពីគម្រោងនេះថា ជាការផ្លាស់ប្តូរចុងក្រោយបង្អស់ក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ដើម្បីដាក់ខ្លួនជាអ្នកនាំមុខគេក្នុងឧស្សាហកម្មកញ្ឆាដែលចាប់ផ្តើមនៅអាស៊ី។

ដោយឡែក តើប្រទេសថៃនឹងកាត់ទោសការដាំដុះកញ្ឆាសម្រាប់ប្រើប្រាស់ដែលមិនត្រឹមត្រូវដោយរបៀបណា?

នៅក្នុងឆ្នាំ ២០១៨ ប្រទេសថៃបានធ្វើឱ្យកញ្ឆាក្លាយទៅជាដំណាំស្របច្បាប់សម្រាប់ ការប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្រ្ត និងការស្រាវជ្រាវ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលធ្វើដូច្នេះ។  ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់កញ្ឆាសម្រាប់កម្សាន្តនៅតែខុសច្បាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយអាចនាំឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ DeseretNews