លោក ដូណាល់ ត្រាំ បង្ហោះរូប AI បាញ់កម្ទេចទីតាំងប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់ ដោយភ្ជាប់ពាក្យថា «Bye bye, Kharg»


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះរូប AI មួយ តាមបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ដោយបង្ហាញយន្តហោះចម្បាំង F-35 មួយគ្រឿងហោះពីលើកោះមួយ ដែលជាទីតាំងឧស្សាហកម្មប្រេង កំពុងឆេះ និងភ្ជាប់ជាមួយសារខ្លីថា «Bye bye, Kharg»។

ការបង្ហោះនេះ បានបង្កើនការព្រួយបារម្ភអំពីស្ថានការណ៍យោធានៅក្នុងតំបន់ ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងកើនឡើងក្ដៅគគុក និងនៅតែមានការផ្លាស់ប្តូរការវាយប្រហាររវាងភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា កោះ Kharg ស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស និងជាទីតាំងដ៏សំខាន់សម្រាប់ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ ដោយសារតែសារៈសំខាន់របស់ទីតាំងនេះ រូបភាពដែលលោក ត្រាំ បង្ហោះ ត្រូវបានគេចាត់ទុកថាជាសារគំរាមកំហែង ឬការបង្ហាញពីគោលដៅដែលអាចក្លាយជាទីតាំងវាយប្រហារ ខណៈមានការព្រួយបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់អាចប្រឈមនឹងការវាយប្រហារក្នុងពេលខាងមុខ។

ប្រភព៖ Roya News English