មន្ត្រីសន្តិសុខអ៊ីរ៉ង់ បដិសេធព័ត៌មានដែលថា អ៊ីរ៉ង់មានគម្រោងប៉ុនប៉ងធ្វើឃាត «កូនប្រុសពៅ» លោក ដូណាល់ ត្រាំ!


ឌូបៃ៖ ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Mohsen Rezaei បានច្រានចោល របាយការណ៍ព័ត៌មានច្រើនប្រភព ដែលអះអាងថា អ៊ីរ៉ង់កំពុងរៀបផែនការប៉ុនប៉ងធ្វើឃាត លោក Barron Trump ដែលជាកូនប្រុសពៅ របស់ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ដោយចាត់ទុកព័ត៌មាននោះជាការ «កុហក»និងមិនពិតទេ។

លោក Rezaei បានធ្វើការបដិសេធបែបនេះ ក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយដោយស្ថានីយទូរទស្សន៍ Al Manar របស់ប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងងា ការចេញមុខបដិសេធរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ បានធ្វើឡើងបន្ទាប់ពី សេចក្ដីការណ៍របស់សេវាសម្ងាត់សហរដ្ឋអាម៉េរិក (U.S. Secret Service) បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ថាខ្លួនបានដឹងព័ត៌មាននេះ តាមរយៈវីដេអូ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ព្រមទាំងបាននិងកំពុងពិភាក្សាអំពីលទ្ធភាពនៃគម្រោងផែនការវាយប្រហារលើលោក Barron Trump កូនប្រុសពៅ លោក Donald Trump។

តាមរយៈវីដេអូនោះ បានបង្កើនការចាប់អារម្មណ៍ និងការព្រួយបារម្ភយ៉ាងខ្លាំងនៅសហរដ្ឋអាម៉េរិក ចំពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងមានភាពមានភាពរសើប ហើយការចោទប្រកាន់ ឬការគំរាមកំហែងពាក់ព័ន្ធនឹងសមាជិកគ្រួសារមេដឹកនាំអាម៉េរិក ជារឿងក្ដៅដែលបង្កើនភាពតានតឹងបន្ថែមទៀត។

ប្រភព៖ Reuters