ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃប្រេងឥន្ធនៈថ្មី៖ សាំង ៣,៩៥០រៀល និងម៉ាស៊ូត ៤,១០០រៀល ក្នុង១លីត្រ


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ដោយកំណត់ឱ្យថ្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ចាប់អនុវត្តពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់តម្លៃលក់រាយ៖
_ប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៣,៩៥០រៀល/លីត្រ
_ប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៤,១០០រៀល/លីត្រ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម