ខួប១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ! សហរដ្ឋអាមេរិក អះអាងបន្តគាំទ្រជួយឱ្យការអនុវត្តកិច្ចសន្យាសន្តិភាពក្លាយជាការពិតយូរអង្វែង!


សហរដ្ឋអាមេរិក បានរំលឹកខួប១ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ (Kuala Lumpur Peace Accords) រវាងកម្ពុជា និងថៃ ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះជាសមិទ្ធផលការទូតដ៏សំខាន់មួយ ដែលសម្រេចបានក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព។

តាមសាររំលឹកខួបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះ បានបង្ហាញពីតួនាទីនៃការទូតអាមេរិកក្នុងការដោះស្រាយជម្លោះ និងបានចាក់គ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ថា ខ្លួននឹងបន្តធ្វើការជាមួយភាគីកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយឱ្យការសន្យាអំពីសន្តិភាពយូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រភព៖ U.S. Embassy Phnom Penh, Cambodia