ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃប្រេងថ្មី៖ សាំងធម្មតាតម្លៃ ៥ ២៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៦ ១០០រៀល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងអំពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែកញ្ញា នេះរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
តាមសេចក្តីជូនដំណឹងនេះ ថ្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៥ ២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៦ ១០០រៀលក្នុងមួយលីត្រ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម















