ក្រសួងពាណិជ្ជកម្មប្រកាសតម្លៃប្រេងឥន្ធនៈថ្មី៖ សាំងធម្មតា ៤,៣៥០ រៀល និងម៉ាស៊ូត ៤,២៥០ រៀល
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៣ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវលក់មាន៖
_ប្រេងសាំងធម្មតា (Gasoline 92)៖ ៤,៣៥០ រៀល/លីត្រ
_ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៤,២៥០ រៀល/លីត្រ។















