|

កិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន នឹងជំរុញការចូលរួមគាំទ្រក្នុងពិព័រណ៍កសិកម្មអន្តរជាតិលើកទី២៥ នៅខេត្តជាំងស៊ូ ប្រទេសចិន


នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានដឹកនាំកិច្ចប្រជុំបែបចម្រុះ (ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្នុងន័យជំរុញការងារការទូតសេដ្ឋកិច្ច។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃកបទ.សអ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ និងតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សានេះបានផ្តោតលើពិព័រណ៍កសិកម្មអន្តរជាតិលើកទី២៥ នៅខេត្តជាំងស៊ូ ប្រទេសចិន ព្រមទាំងការផ្លាស់ប្តូរយោបល់អំពីការសម្របសម្រួល និងឱកាសនានា ក្នុងការលើកកម្ពស់ផលិតផលកសិកម្មកម្ពុជា គាំទ្រដល់ការចូលរួមរបស់ក្រុមហ៊ុនឯកជនកម្ពុជា។

ប្រភព៖ ក្រសួងការបរទេស