|

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការបែកធ្លាយសារសំឡេងរបស់អតីតយករដ្ឋមន្រ្តីថៃជាមួយកម្ពុជា គឺជានយោបាយសុទ្ធសាធ មិនមែនជាករណីបទល្មើសព្រហ្មទណ្ឌនោះឡើយ


ការលើកឡើងនេះ គឺជាការឆ្លើយតបទៅកាន់ថៃដែលយកសារបែកធ្លាយរវាងសម្ដេចតេជោ និងអតីតនាយករដ្ឋមន្ត្រីថៃ ជាបន្ទុកដាក់បណ្ដឹងដោយទាញ Interpol មកប្រឡូកប្រឡាក់ទំនាស់នយោបាយផ្ទៃក្នុងរបស់ខ្លួន។

លោល ទូច សុឃ: អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការយកសារសំឡេងបែកធ្លាយដែលអតីតយករដ្ឋមន្រ្តីថៃត្រូវបានព្យួរតំណែងទូរស័ព្ទមកសុំអង្វរសម្ដេចតេជោឲ្យជួយសម្របសម្រួល ឲ្យមានការជួបចរចារគ្នាដើម្បីឈានទៅដល់ការបើកព្រំដែនមកវិញ គឺជានយោបាយសុទ្ធសាធ មិនមែនជាករណីបទល្មើសឬក៏ព្រហ្មទណ្ឌនោះឡើយ បើតុលាការថៃធ្វើទាំងបំពាន នោះជាសិទ្ធិរបស់គេ ប៉ុន្តែមិនមែនចងជើង ចងសមត្ថកិច្ចរបស់ស្ថាប័នតុលាការInterpol នោះទេ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា Interpol មិនចាត់និតិវិធីទៅលើរឿងនយោបាយនោះទេ ហើយការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ ប្រជាពលរដ្ឋឆ្លើយឆ្លងគ្នារឿងនយោបាយ ដើម្បីដោះស្រាយការបើកច្រក គឺជាសារបែបនយោបាយ ហើយមិនមែនជាការរៀបចំពិគ្រោះយោបល់អំពីយុទ្ធសាស្រ្តថ្មី ដែលនាំឱ្យកើតមានជាចលាចល ការបំផ្ទុះគ្រាប់បែក ការលេចធ្លាយនូវឧក្រិដ្ឋកម្មគ្រឿងញៀន ឬក៏ប៉ះពាល់ទៅដល់ប្រទេសជិតខាងនោះឡើយ។ ពោលគឺទាំងនេះជារឿងដែលថៃកើតមានមកជាយូរណាស់ហើយមិនមែនពាក់ព័ន្ធនឹងកម្ពុជាឡើយ៕