លោក ថាក់ស៊ីន ស្រាយចម្ងល់សាធារណៈជុំវិញភាពស្ងៀមស្ងាត់របស់លោក ខណៈពេលកូនស្រីកំពុងជួបព្យុះភ្លៀងនយោបាយ!
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលើកឡើងពីភាពមន្ទិលសង្ស័យជុំវិញបញ្ហាកម្ពុជា ដោយថាទំនាក់ទំនងរបស់លោកជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន នឹងមិនដូចមុនទៀតទេ។
ស្របពេលដែលកម្ពុជា-ថៃ កំពុងមានបញ្ហាទាក់ទងនឹងវិវាទព្រំដែន ចម្ងល់ជាសាធារណៈបានផ្ទុះឡើង អំពីភាពស្ងៀមស្ងាត់របស់លោកថាក់ស៊ីន ថាហេតុអ្វីបានជាលោកមិនជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃ ឬឈានជើងចូលគាំទ្រកូនស្រីរបស់លោកដែលជានាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច Paetongtarn Shinawatra ជុំវិញវីដេអូឃ្លីបដែលលេចធ្លាយជាមួយលោក ហ៊ុន សែន?
ជុំវញបញ្ហានេះ លោក ថាក់ស៊ីន បាននិយាយក្នុងជំនួបជាមួយលោក Jakrapob Penkair អតីតរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្រ្តីថៃ ថា «ខ្ញុំ ភ្ញាក់ ផ្អើល ចំពោះ អាកប្បកិរិយា របស់ លោក ហ៊ុនសែន។ “វាជាការអាម៉ាស់ចំពោះទំនាក់ទំនងដែលយើងធ្លាប់មាន។ ចាប់ពីពេលនេះទៅ វានឹងមិនដូចមុនទៀតទេ”។

លោក ថាក់ស៊ីន បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនធ្វើអន្តរាគមន៍ ឬធ្វើជាអ្នកសម្រុះសម្រួលម្តងទៀតឡើយ ព្រោះថា បញ្ហានេះស្ថិតនៅក្នុងដៃរដ្ឋាភិបាល និងយោធា។ លោកថាក់ស៊ីន ថែមទាំងបាននិយាយថា លោកមិនដឹងមុនថា កម្ពុជានឹងទៅឆ្ងាយដល់កម្រិតនេះទេ»៕
ប្រភព៖ The Nation