លោក ថាក់ស៊ីន ៖ រដ្ឋាភិបាលមិនមានគម្រោងរុះរើគណៈរដ្ឋមន្ត្រីទេ បើទោះបីជាមានការគំរាមកំហែងការជជែកដេញដោលនាពេលខាងមុខក៏ដោយ
ការអត្ថាធិប្បាយរបស់លោក ថាក់ ស៊ីន ត្រូវបានបញ្ជាក់ជាថ្មីដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra កាលពីថ្ងៃសៅរ៍ ខណៈដែលលោកស្រីបានធានាថា រដ្ឋមន្ត្រីនឹងបន្តនៅក្នុងមុខតំណែងបច្ចុប្បន្នរបស់ពួកគេ បើទោះបីជាមានការគំរាមកំហែងការជជែកដេញដោលនាពេលខាងមុខក៏ដោយ។

របាយការណ៍បានអះអាងថា ការរុះរើនាពេលខាងមុខ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរនៅក្នុងគណបក្ស Kla Dharma ដែលកំពុងស្វែងរកការការជំនួសតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយនឹងទីប្រឹក្សាបក្ស Capt Thamanat Prompow។ នេះជាការ ប្រកាស ដោយ ប្រធាន គណបក្ស Narumon Pinyosinwat។
លោកថាក់ស៊ីន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រី ហើយត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថាជាមេដឹកនាំពិតប្រាកដនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចបាននិយាយថា “មនុស្សគ្រប់គ្នាកំពុងធ្វើការជាមួយគ្នាយ៉ាងល្អ លើកលែងតែការប៉ះទង្គិចមួយចំនួន … តែយើងនៅតែសុខស្រួលជាមួយគ្នា”។
លោកថាក់ស៊ីនបន្តថា ប្រសិនបើគណបក្សចម្រុះចង់រុះរើគណៈរដ្ឋមន្ត្រីរបស់ពួកគេ ពួកគេគួរតែរង់ចាំពេលវេលាត្រឹមត្រូវដើម្បីធ្វើ។ ការផ្លាស់ប្តូរគួរតែត្រូវបានធ្វើឡើងក្នុងពេលតែមួយដោយភាគីជាច្រើន – មិនមែនដោយភាគីតែមួយឬពីរបីទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់តំណែងគណៈរដ្ឋមន្ត្រីជាច្រើន។
អតីតនាយករដ្ឋមន្ត្រីរូបនេះបានបញ្ចាក់បន្ថែមថា លោកមិនបានគិតថា Kla Dharma នឹងរុះរើរដ្ឋមន្ត្រីរបស់ខ្លួនក្នុងពេលឆាប់ៗនេះទេ។ លោកបានមានប្រសាសន៍ថា លោកស្រី Narumon និង Capt Thamanat បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធហើយបញ្ហានេះមិនដែលកើតឡើងទេ។
នៅពេលសួរថាតើលោកស្រី Paetongtarn មានយោបល់យ៉ាងណាលើការរុះរើនោះ លោកថាក់ ស៊ីន បានឆ្លើយថាលោកស្រី Paetongtarn មានសិទ្ធិអំណាចជានាយករដ្ឋមន្ត្រីក្នុងការសម្រេចចិត្តលើបញ្ហាថាតើត្រូវបន្តការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីឬយ៉ាងណា។ លោកបានបន្ថែមថា នាង Paetongtarn មានការភ្ញាក់ផ្អើលចំពោះបញ្ហានេះ ព្រោះលោកស្រីមិនធ្លាប់បានគិតពបញ្ហានេះទេ។
យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែលដឹកនាំគណបក្ស Bhumjaithai បាននិយាយថា នាយករដ្ឋមន្ត្រីនឹងពិភាក្សាបញ្ហានេះជាមួយគណបក្សចម្រុះ មុនពេលកោះហៅការរុះរើ។
ប្រភព៖ Bangkok Post