|

ទូកទេសចរថៃចំនួន ២ គ្រឿង ត្រូវបានអគ្គិភ័យ ឆាបឆេះ យ៉ាងសន្ធោរសន្ធៅ!


អគ្គិភ័យបានលេបត្របាក់ទូកទេសចរពីរគ្រឿង ដែលចតនៅផែនៃរមណីយដ្ឋាន Anantara Riverside Bangkok នៅលើផ្លូវ Charoen Nakhon ក្នុងសង្កាត់ Thon Buri នៃទីក្រុងបាងកកកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

អគ្គិភ័យនេះ បានឆាបឆេះនៅវេលាម៉ោង ប្រហែល ៥:៥០ នាទីព្រឹក ដោយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះនេះ បើតាមវិទ្យុ Jor Sor 100។

យ៉ាងណាមិញ នៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាត ឬរបួសនោះទេ ហើយមូលហេតុនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ នៅពេលនេះ អាជ្ញាធរមិនទាន់បានរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ ប៉ុន្តែអ្នកធ្វើដំណើរនៅតំបន់ជុំវិញត្រូវបានណែនាំឱ្យបន្តការប្រុងប្រយ័ត្ន។

ប្រភព៖ Bangkok Post