|

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) នឹងមានវត្តមាននៅលើវេទិកាឌីជីថល Z-waka ដ៏ឈានមុខគេរបស់សិង្ហបុរី


សមាគបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា CADET បានឈានមុខគេក្នុងការផ្ដល់ចំណេះដឹងសុខភាពទាក់ទងនឹងជំងឺទឹកនោមផ្អែម និងក្រពេញ នៅក្នុងប្រទេសកម្ពុជា ហើយឆាប់ៗនេះសមាគមនេះនាំយកចំណេះដឹង ជំនាញដោយផ្ទាល់ទៅកាន់អ្នកជំនាញថែទាំសុខភាពនៅលើវេទិកា Z-waka ។

នៅក្នុងឆាណែលនេះ CADET នឹងដាក់ចេញនូវសកម្មភាពអប់រំដែលមានគុណភាពខ្ពស់ជាបន្តបន្ទាប់ក្នុងគោលបំណងលើកកំពស់ជំនាញរបស់អ្នកជំនាញថែទាំសុខភាពនៅកម្ពុជា។

សូមជម្រាបថា Z-waka គឺជាវេទិកាថែទាំសុខភាពឌីជីថលដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលឈានមុខគេក្នុងការធ្វើបដិវត្តការអប់រំផ្នែកវេជ្ជសាស្រ្ត និងការទទួលបានការថែទាំសុខភាពនៅទូទាំងអាស៊ីអាគ្នេយ៍។ Z-wake ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយដើរតួនាទីដោះស្រាយគម្លាតដ៏សំខាន់ក្នុងការអប់រំផ្នែកវេជ្ជសាស្ត្របន្ត (CME) និងការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់អ្នកជំនាញថែទាំសុខភាព (HCPs)។

Z-waka រួមបញ្ចូលគ្នាផងដែរនូវបច្ចេកវិជ្ជាទំនើបទាន់សម័យជាមួយនឹងជំនាញវេជ្ជសាស្រ្តដើម្បីបង្កើតបរិយាកាសសិក្សាដែលអាចចូលដំណើរការបាន ទាក់ទាញ និងអន្តរកម្ម។ វេទិកានេះផ្តល់ជូននូវធនធានអប់រំផ្សេងៗ រួមទាំងការបង្រៀនជាវីដេអូ អត្ថបទ សិក្ខាសាលាផ្ទាល់ និងឱកាសសិក្សា ដែលសមស្របតាមតម្រូវការរបស់ HCPs បង្កើនចំណេះដឹង និងជំនាញរបស់ពួកគេផងដែរ៕