សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា រៀបចំសន្និសីទស្តីពី «នវានុវត្តន៍នៃការព្យាបាលលេីផលវិបាកសរសៃឈាមតូចៗលេីអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត»
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា រៀបចំសន្និសីទស្តីពី «នវានុវត្តន៍នៃការព្យាបាលលេីផលវិបាកសរសៃឈាមតូចៗលេីអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភោគីត្រា។




សន្និសីទ ស្តីពី «នវានុវត្តន៍នៃការព្យាបាលលេីផលវិបាកសរសៃឈាមតូចៗលេីអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត» ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការបណ្តុះបណ្តាល បន្ថែមការយល់ដឹង និងស្វែងរកវិធីសាស្ត្រថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ វិធីសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយនវានុវត្តន៍ទៅលើផលវិបាកនៃជំងឺទឹកនោមផ្អែម និងការព្យាបាលលើជំងឺក្រពេញទីរ៉ូអុីត។ មានការអញ្ជើញចូលរួមពី គ្រូពេទ្យឯកទេសនៃព្រះរាជាណាចក្រកម្ពុជា គ្រូពេទ្យឯកទេសមកពីប្រទេសសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ដែលមានបទពិសោធន៍ ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនិងក្រពេញ ផ្នែកតម្រងនោម ផ្នែកអាហារូបត្ថម្ភ ផ្នែកចក្ខុរោគវិទ្យា ផ្នែកត្រចៀកច្រមុះបំពង់ក ផ្នែកវិទ្យុសាស្ត្រ និងជំងឺមហារីក។

សន្និសីទនាឱកាសនេះ ក៏មានការធ្វើបទបង្ហាញពីសំណាក់ក្រុមគ្រូពេទ្យឯកទេស ដែលផ្ដោតលើប្រធានបទសំខាន់ៗ ជុំវិញការគ្រប់គ្រងបច្ចុប្បន្នភាពជំងឺទឹកនោមផ្អែម រួមទាំងក្រពេញទីរ៉ូអ៊ីត និងនវានុវត្តក្នុងការព្យាបាលប្រកបដោយវិជ្ជាជីវៈផងដែរ។


គួរបញ្ជាក់ថា សន្និសីទដ៏មានការចូលរួមគាំទ្រពីក្រុមហ៊ុនឱសថ និងបរិក្ខាវេជ្ជសាស្ត្រ ចំនួន៦ក្រុមហ៊ុន រួមមាន Metamed Pharma Co.,Ltd., DKSH- ABBOTT, GREENHILL INC., PE-Supply Co., Ltd., Amethyst Global (Cambodia) Co., Ltd., Cambodia Scientific Co., Ltd.។






