នាយករដ្ឋមន្ត្រីដាណឺម៉ាក វាយបកទៅ Donald Trump ច្បាស់ៗថា ហ្គ្រីនឡែន មិនមែនសម្រាប់លក់ទេ!


លោកស្រី Mette Fredriksen បាននិយាយបែបនេះបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតី Donald Trump ចាប់អារម្មណ៍ក្នុងការទិញយកកោះពិតមែន ហើយនេះមិនមែនជារឿងលេងសើចទេ។

លោកស្រីបាននិយាយនៅមុនកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបក្រៅផ្លូវការនៅទីក្រុងប្រ៊ុចសែលថា “Greenland សព្វថ្ងៃជាផ្នែកមួយនៃប្រទេសដាណឺម៉ាក។ វាជាផ្នែកមួយនៃទឹកដីរបស់យើង ហើយវាមិនមែនសម្រាប់លក់ទេ”។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក Trump បាននិយាយថា លោកនឹងធ្វើឱ្យដែនដីស្វយ័តដាណឺម៉ាកក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ហើយមិនបានច្រានចោលការប្រើអំណាចយោធា ឬសេដ្ឋកិច្ចដើម្បីបញ្ចុះបញ្ចូលប្រទេសដាណឺម៉ាកឱ្យប្រគល់វានោះទេ៕

ប្រភព៖ Reuters