ប្រកាសកិច្ចព្រមព្រៀងឈប់បាញ់មិនបានប៉ុន្មានម៉ោងផង អ៊ីស្រាអែលបានវាយប្រហារនៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាងតិច ៧០នាក់
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ៧០នាក់នៅហ្គាហ្សាពេញមួយយប់កាលពីថ្ងៃទី១៦ ខែមករា។ អ្នកស្រុកនិងអាជ្ញាធរក្នុងតំបន់បាននិយាយថាហេតុការណ៍នេះកេីតឡេីងប៉ុន្មានម៉ោងបន្ទាប់ពីមានការប្រកាសកិច្ចព្រមព្រៀងឈប់បាញ់និងដោះលែងចំណាប់ខ្មាំងដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស។

កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានប្រកាសនៅថ្ងៃទី១៥ ខែមករា បន្ទាប់ពីមានការសម្រុះសម្រួលជាច្រើនខែដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក និងការបង្ហូរឈាមរយៈពេល ១៥ ខែ ដែលបានបំផ្លិចបំផ្លាញទឹកដីឆ្នេរសមុទ្រ និងបានឆាបឆេះតំបន់មជ្ឈិមបូព៌ា។
កិច្ចព្រមព្រៀងដែលគ្រោងនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី១៩ ខែមករា បង្ហាញពីបទឈប់បាញ់ដំបូងរយៈពេលប្រាំមួយសប្តាហ៍ជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់។ ចំណាប់ខ្មាំងដែល ក្រុមហាម៉ាស់ចាប់យកនឹងត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំ ខ្លួន។

មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ការទទួលយកកិច្ចព្រមព្រៀងរបស់ អ៊ីស្រាអែល នឹងមិនទាន់ជាផ្លូវការទេរហូតទាល់តែវាត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលសន្តិសុខរបស់ប្រទេសហើយការបោះឆ្នោតត្រូវបានកំណត់ នៅថ្ងៃទី១៦ ខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស់ និងបានចេញសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់គាត់និយាយថា «គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនឹងមិនកោះប្រជុំទេ លុះត្រាតែអ្នកសម្របសម្រួលជូនដំណឹងដល់អ៊ីស្រាអែលថាក្រុមហាម៉ាសបានទទួលយកធាតុទាំងអស់នៃកិច្ចព្រមព្រៀង» ។
ប្រភព៖ The Straits Times