ទីបំផុត UN បានបោះឆ្នោតគាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សារបស់សហរដ្ឋអាមេរិក ខណៈរុស្ស៉ីត្រូវបានហាមឃាត់មិនឱ្យចូលរួមបោះឆ្នោតឡើយ!


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សាដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ សំណើនេះកំណត់លក្ខខណ្ឌសម្រាប់ “បទឈប់បាញ់ពេញលេញ” ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស ការប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់ និងការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន។

សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ ក្នុងចំណោម១៥ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក ខណៈដែលមានតែប្រទេសរុស្ស៊ីមួយប៉ុណ្ណោះដែលបានហាមឃាត់។ សេចក្តីសម្រេចនេះចែងថា អ៊ីស្រាអែលបានទទួលយកសំណើបទឈប់បាញ់នេះហើយជំរុញឱ្យក្រុម Hamas យល់ព្រមផងដែរ ។ វាមានន័យថាក្រុមប្រឹក្សាសន្តិសុខបានចូលរួមជាមួយរដ្ឋាភិបាលមួយចំនួន ក៏ដូចជាក្រុម G7 នៃបណ្តាប្រទេសអ្នកមានបំផុតលើពិភពលោក ក្នុងការគាំទ្រផែនការបីផ្នែកដែលត្រូវបានបង្ហាញដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃទី៣១ ឧសភា។

ការបោះឆ្នោតទំនងជាបង្កើនសម្ពាធលើភាគីទាំងសងខាង ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះផែនការនេះ ក្នុងគោលបំណងបញ្ចប់ជម្លោះ។ វាក៏បានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយមេដឹកនាំបរទេស រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការប៉ុនប៉ងដើម្បីកសាងការគាំទ្រសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ ក្រុមហាម៉ាសធ្លាប់បាននិយាយថា ខ្លួនគាំទ្រផ្នែកខ្លះនៃផែនការ ហើយខ្លួនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ “ស្វាគមន៍” ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ក្រុមហាម៉ាស់ទំនងជាទាមទារការធានាផែនការនេះនឹងនាំឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមមន្ត្រីអាមេរិក និងអ៊ីស្រាអែល បានឱ្យដឹងថា ភាពជាអ្នកដឹកនាំនយោបាយរបស់ខ្លួននៅទីក្រុងដូហា មិនទាន់ឆ្លើយតបជាផ្លូវការចំពោះសំណើនេះ។ សំណើនេះនឹងបញ្ចប់ដោយផែនការកសាងឡើងវិញដ៏ធំមួយសម្រាប់តំបន់ហ្គាហ្សាដែលត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងជម្លោះដោយដំណាក់កាលទី១ ទាក់ទងនឹងការផ្លាស់ប្តូរចំណាប់ខ្មាំង – អ្នកទោស ក៏ដូចជាបទឈប់បាញ់រយៈពេលខ្លី។ ដំណាក់កាលទីពីររួមមាន “ការបញ្ចប់អចិន្ត្រៃយ៍ចំពោះអរិភាព” ក៏ដូចជាការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា នេះបើយោងតាមអត្ថបទនៃសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក។ ដោយឡែក ដំណាក់កាលទីបីផ្តោតលើទស្សនវិស័យរយៈពេលវែងរបស់តំបន់ជុំវិញ ហើយវានឹងចាប់ផ្តើមផែនការកសាងឡើងវិញរយៈពេលច្រើនឆ្នាំសម្រាប់តំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ដំណោះស្រាយនៅថ្ងៃច័ន្ទនេះ បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី Biden បាននិយាយថា ប្រជាជនអ៊ីស្រាអែលបានយល់ព្រមចំពោះផែនការនេះ។ ប៉ុន្តែលោក Netanyahu មិនបានយល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិកទេ។

ប្រភព៖ BBC