ទីបំផុត! ការព្រមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជុំវិញសកម្មភាពជ្រៀតជ្រែកកូរ៉េខាងជើង ក៏បានកើតឡើង!


ទាហានកូរ៉េខាងត្បូងឆ្លងកាត់ប៉ុស្តិ៍យាមយោធានៅវិមាន Imjingak Pavilion ក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង ក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ធ្លាប់បានរាយការណ៍ថា ក្រុមហ៊ុនកូរ៉េខាងត្បូងគឺជាគោលដៅសំខាន់របស់ពួក Hacker កូរ៉េខាងជើងចាប់តាំងពីចុងឆ្នាំមុន។

ដោយឡែក ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី ៤ ខែមីនានេះថា ក្រុមអ្នកលួចចូលរបស់កូរ៉េខាងជើងបានបំបែកចូលទៅក្នុងក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះសៀគ្វីរបស់កូរ៉េខាងត្បូងយ៉ាងហោចណាស់ពីរ ខណៈប្រទេសនេះសម្លឹងរកការគេចវេសពីការដាក់ទណ្ឌកម្ម និងបញ្ចេញឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនសម្រាប់កម្មវិធីអាវុធ។

ដំណឹងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានព្រមានថា កូរ៉េខាងជើងអាចបង្ករឿងដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាខែមេសា។

សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) បាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងគឺជាគោលដៅសំខាន់របស់ពួក Hacker កូរ៉េខាងជើងតាំងពីចុងឆ្នាំមុន ហើយបានអំពាវនាវឱ្យមានការការពារសន្តិសុខកាន់តែតឹងរ៉ឹង។ NIS បាននិយាយថា ប្រទេសកូរ៉េខាងជើងបានជ្រៀតចូលម៉ាស៊ីនមេរបស់ក្រុមហ៊ុនពីរនៅក្នុងខែធ្នូ និងខែកុម្ភៈ ដោយបានលួចគំនូររចនាផលិតផល និងរូបថតនៃគ្រឿងបរិក្ខាររបស់ពួកគេ ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជឿជាក់ថា កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំផលិត semiconductors ផ្ទាល់របស់ខ្លួន នៅពេលប្រឈមមុខនឹងការលំបាកក្នុងការទិញពួកគេ ដោយសារការដាក់ទណ្ឌកម្ម”។ ទន្ទឹមនឹងនេះ ការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង អាចជាតម្រូវការខ្ពស់ពីកម្មវិធីផ្កាយរណប កាំជ្រួច និងអាវុធផ្សេងទៀតរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងតែងតែបដិសេធការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទោះបីជាប្រទេសកូរ៉េខាងជើងត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារតាមអ៊ីនធឺណិតដែលរកបានប្រាក់រាប់លានដុល្លារក៏ដោយ។

ប្រភព៖ The Star