លោក Biden មានជម្លោះជាមួយសម្ព័ន្ធមិត្តខណៈអាមេរិក និងអ៊ីស្រាអែលវាយប្រហារ ICC ជុំវិញដីកាចាប់ខ្លួន


សហរដ្ឋអាមេរិកកំពុងតែលង់ក្នុងជម្លោះជាមួយសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតី Joe Biden បានបរិហារប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មសង្គ្រាមកំពូលរបស់ពិភពលោកចំពោះការស្វែងរកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រទេសបារាំង និងបែលហ្ស៊ិក ដែលបែកបាក់ជាមួយលោក Biden ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលរួមគ្នាការពារ “ឯករាជ្យ” នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីព្រះរាជអាជ្ញា Karim Khan បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមេដឹកនាំក្រុម Hamas លោក Yahya Sinwar ក៏ដូចជាអ្នកផ្សេងទៀតពីឧក្រិដ្ឋកម្មសង្រ្គាម។

អ៊ីស្រាអែលបានព្យាយាមទប់ស្កាត់ និងបើកការវាយប្រហារស្ទួនៗទៅលើចេទនានេះបើទោះបីជានីតិវិធីនៃការចាប់ខ្លួននៅឆ្ងាយយ៉ាងណាក៏ដោយ។ អ៊ីស្រាអែល បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនប្តេជ្ញាមិនអនុវត្តដីកាណាមួយឡើយ ហើយបានបញ្ជូនអ្នកការទូតកំពូលរបស់ខ្លួន គឺរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Katz ទៅកាន់ទីក្រុងប៉ារីសភ្លាមៗ នេះបើយោងតាមសារព័ត៌មាន Associated Press ។

នៅក្នុងបទសម្ភាសន៍ជាមួយលោក Stephanie Ruhle របស់ទូរទស្សន៍ MSNBC កាលពីថ្ងៃអង្គារ លោក Netanyahu បានហៅលោក Karim Khan ថាជា “រដ្ឋអាជ្ញាក្លែងក្លាយ ដែលចេញមកដើម្បីបង្អាប់រដ្ឋជ្វីហ្វតែមួយគត់” ។

ដោយបន្ទរការអត្ថាធិប្បាយរបស់លោក Biden លោក Netanyahu បាននិយាយថា ការសម្រេចចិត្តរបស់លោក Khan ក្នុងការស្វែងរកដីកាចាប់ខ្លួនទាំងមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាសបានឆ្លុះបញ្ចាំងពី “ភាពស៊ីសង្វាក់គ្នាមិនពិត” ដែលការណ៏នេះ អាចប្រដូចទៅនឹងដីកាចាប់ខ្លួនដែលត្រូវបានចេញសម្រាប់ទាំងប្រធានាធិបតី George W. Bush និង Osama Bin Laden បន្ទាប់ពី ការវាយប្រហារភេរវកម្ម ៩/១១។

ប្រភព៖ NBC