ប្រធានាធិបតីថ្មីវ័យ ៧២ ឆ្នាំរបស់ឥណ្ឌូនេស៊ីធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងរឿងក្ដីចាប់ជំរិត


គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសជាផ្លូវការថាលោក Prabowo Subianto គឺជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានច្រានចោលការប្រឆាំងលើការឈ្នះរបស់គាត់ដោយបេក្ខជនប្រកួតប្រជែង។

Prabowo អាយុ ៧២ ឆ្នាំ ជាអតីតឧត្តមសេនីយដែលរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ ដោយបានឈ្នះការបោះឆ្នោតជាមួយនឹងសម្លេងឆ្នោត៥៨.៦% ឬច្រើនជាង៩៦ លានសន្លឹកឆ្នោត ដែលច្រើនជាងពីរដងនៃចំនួនដែលទទួលបានដោយបេក្ខជនទាំងពីរផ្សេងទៀត។ ប៉ុន្តែគូប្រជែងទាំងពីររបស់គាត់បានអះអាងថា ការបោះឆ្នោតត្រូវបានបំផ្លាញដោយការជ្រៀតជ្រែករបស់រដ្ឋ និងការផ្លាស់ប្តូរការគ្រប់គ្រងដោយអយុត្តិធម៌។

Prabowo បាននិយាយថា៖ «ឥឡូវនេះប្រជាជនរបស់យើងទាមទារឱ្យមេដឹកនាំនយោបាយត្រូវតែធ្វើការជាមួយគ្នា និងសហការដើម្បីសុខុមាលភាពរបស់ប្រជាជន និងដើម្បីលុបបំបាត់ភាពក្រីក្រ និងអំពើពុករលួយក្នុងប្រទេសឥណ្ឌូនេស៊ី»។

Prabowo បានឈ្នះ ៥៨.៦% នៃការបោះឆ្នោតនៅក្នុងការបោះឆ្នោតខែកុម្ភៈ ប៉ុន្តែជាតួលេខដ៏ចម្រូងចម្រាស។ គាត់ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិពីមុន រួមទាំងការបាត់ខ្លួនដោយបង្ខំរបស់សកម្មជននិស្សិត និងការធ្វើទារុណកម្មក្នុងសម័យ Suharto ។ Prabowo ត្រូវបានគេបណ្តេញចេញពីយោធាជុំវិញការចោទប្រកាន់នេះហើយត្រូវបានហាមប្រាមមិនឱ្យចូលសហរដ្ឋអាមេរិកអស់រយៈពេលពីរទសវត្សរ៍។

Prabowo បានសារភាពនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៤ ជាមួយ Al Jazeera ថាគាត់បានជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិត ប៉ុន្តែបាននិយាយថាគាត់ស្ថិតនៅក្រោមបញ្ជា ហើយថាសកម្មភាពរបស់គាត់គឺស្របច្បាប់។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រកាសជាផ្លូវការថា លោក Prabowo Subianto ជាប្រធានាធិបតីបន្ទាប់របស់ប្រទេស ដោយ លោកGibran Rakabuming Raka (កូនប្រុសច្បងរបស់ប្រធានាធិបតី Joko Widodo) ជាអនុប្រធានាធិបតី។

ប្រភព៖ Thea Guardian, ASEAN briefing