បន្ទាប់ពីខកចិត្តរឿងខកខានរៀបចំកម្មវិធី Eras Tour របស់ Taylor Swift ពេលនេះប្រទេសថៃត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលមហោស្រពពិភពលោក តាមរយៈកម្មវិធីធំៗចំនួន ២


នាយករដ្ឋមន្ត្រីថៃ ធ្លាប់ត្អូញត្អែរថា ប្រទេសថៃបានខកខានក្នុងកម្មវិធី Eras Tour របស់ Taylor Swift ដែលសិង្ហបុរីបានបំបែកឯកទកម្ម ដោយសារការរៀបចំផ្តាច់មុខ។ ឧកញ៉ាដែលប្រែក្លាយអ្នកនយោបាយរូបនេះ បានហៅចំណាត់ការរបស់សិង្ហបុរីថា «ឆ្លាត» ហើយនិយាយថា ថៃគួរតែព្យាយាមធ្វើតាមយុទ្ធសាស្ត្របែបនេះដើម្បីនាំមកនូវភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចរបស់ខ្លួន ។

យ៉ាងណាមិញ បន្ទាប់ពីខកខានដំណើរទេសចរណ៍ពិភពលោករបស់ Taylor Swift ប្រទេសថៃបានចុះកិច្ចព្រមព្រៀងរៀបចំពិធីបុណ្យតន្ត្រី Summer Sonic និង Tomorrowland ក្នយងគោលដៅជំរុញវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ។

Summer Sonic នឹងមដល់កអាស៊ីអាគ្នេយ៍ជាលើកដំបូងតាមរយៈការបណ្តាក់ទុនទីពីររបស់ថៃជាមួយប្រទេសជប៉ុនដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៤ និង ២៥ ខែសីហានៅទីក្រុងបាងកក បន្ទាប់ពីកម្មវិធីនៅទីក្រុងតូក្យូ និងអូសាកា នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ Chai Wacharonke ។

Chai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាប្រទេសថៃក៏នឹងធ្វើជាម្ចាស់ផ្ទះពិធីបុណ្យតន្ត្រីរាំ Tomorrowland នៅឆ្នាំ ២០២៦ ផងដែរ។

ការជំរុញនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន ដែលចូលកាន់តំណែងកាលពីខែកញ្ញា បានកំណត់វិធានការដូចជាការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរថាជា “ការឈ្នះរហ័ស” ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសថៃ ស្របពេលកំពុងជួបវិបត្តិ។

គួរកត់សម្គាល់ថា ប្រទេសថៃដែលបានឃើញកំណើនជាមធ្យមខ្លីនៃ ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលការណ៍នេះបានជំរុញយុទ្ធនាការផ្សព្វផ្សាយដើម្បីពង្រីកការស្នាក់នៅរបស់ទេសចរអន្តរជាតិ តាមរយៈការរៀបចំពិធីបុណ្យពេញមួយឆ្នាំ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ។

ប្រភព៖ The star