សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នឹងចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន នៅថ្ងៃទី ១០ កុម្ភៈ នៅឯមន្ទីរពេទ្យកាល់មែត្រ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គម Facebook ផ្លូវការ របស់សម្ដេច អំពីការមកដល់នៃវ៉ាក់សាំងកូវីដ ១៩ ព្រមទាំងគម្រោងនៃដំណើរការ ការចាក់វ៉ាក់សាំងកូវីដ ១៩។
សម្ដេចបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជាចំនួន ៦០ ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា។
សម្ដេចបន្តទៀតថា៖ ម៉ោង ៨និង៣០ ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមជាផ្លូវការ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ដែលសម្តេចនឹងទទួលការចាក់វ៉ាក់សាំងមុនគេ ជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានទទួលចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម និងស្ថានីយទូរទស្សន៍ ដោយមានការ ធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលនឹងមកដល់កម្ពុជា នៅប៉ុន្មានថ្ងៃខាងមុខនេះគឺមានចំនួន ៦០ ម៉ឺនដូស ក្រោមដំណាក់កាលដំបូងនៃជំនួយសរុប ១លានដូស៕
រូបភាព៖ SPM
អត្ថបទ៖ San Sreynich