កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធផ្លូវអាកាសរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ថាជាការបង្កើនភាពតានតឹង


ក្រសួងការពារជាតិកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមយុទ្ធការពារអាកាសរួមគ្នា “Freedom Flag” រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយបានប្រកាសថា សកម្មភាពយោធានេះកំពុងបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ប្រទេសខ្លួនមិនមានដែនកំណត់ចំពោះជម្រើសក្នុងការរក្សានយោបាយកាត់បន្ថយការគំរាមកំហែង ដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងរាល់ការគំរាមកំហែងពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងកងកម្លាំងចំណុះនោះឡើយ។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធផ្លូវអាកាសរួមគ្នានេះបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ នៅមូលដ្ឋានទ័ពអាកាស Kunsan ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ដោយមានការចូលរួមពីយន្តហោះចម្បាំងបំបាំងកាយទំនើបៗ រួមមាន F-35A របស់កូរ៉េខាងត្បូង និង F-35B របស់កងពលតូចជើងទឹកអាមេរិកផងដែរ។

ប្រភព៖ Reuters