អបអរសាទរ! កម្ពុជាដណ្តើមបានមេដាយសរុប ៤១ គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី
ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ (11th Asian ITF Taekwon-Do Championships) នៅទីក្រុងអ៊ូលានបាទ័រ ប្រទេសម៉ុងហ្គោលី (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦) បានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។



ទន្ទឹមនឹងជ័យជំនះដ៏មានមោទនភាពនេះ ក្រុមកីឡាករ និងកីឡាការិនីជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យ ដោយដណ្តើមបានមេដាយជូនជាតិសរុបរហូតដល់ ៤១ គ្រឿង (មាស ៨ ប្រាក់ ១២ និង សំរឹទ្ធ ២១)។ សរុបមេដាយទទួលបានទាំងអស់ ៤១ គ្រឿង រួមមានមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និង មេដាយសំរឹទ្ធ ២១ គ្រឿង។
ប្រភព៖ ក្រសួងទេសចរណ៍















