|

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះ សម្ដេចធិបតី បានដឹកនាំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖
១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។

ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត