វេទិកាស្ដីពី “ស្វែងយល់ពីការអប់រំ និងការរស់នៅនៅក្នុងប្រទេសកាណាដា” នឹងបើកឲ្យសិស្ស និស្សិត អាណាព្យាបាល និងសាធារណជនចូលរួមដោយសេរី
រាជធានីភ្នំពេញ, ថ្ងៃទី ២៥ តុលា ២០២៥ ចាប់ពីម៉ោង ៨ៈ០០ ព្រឹក ដល់ម៉ោង ១១ៈ៣០ ព្រឹក — វេទិកាចែករំលែកស្ដីពី “ស្វែងយល់ពីការអប់រំ និងការរស់នៅក្នុងប្រទេសកាណាដា” នឹងត្រូវបានរៀបចំឡើងនៅ សាលអង្គរ-គីហ្សូណានៃមជ្ឈមណ្ឌល CJCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីផ្ដល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនក្នុងការស្វែងយល់ឲ្យបានកាន់តែទូលំទូលាយពីការអបំរំ និងការរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសកាណាដា។ សិស្ស និស្សិត ឬអាណាព្យាបាលដែលចាប់អារម្មណ៍បញ្ជូនបុត្រធីតាទៅសិក្សានៅប្រទេសកាណាដាពីថ្នាក់វិទ្យាល័យ រហូតដល់សាកលវិទ្យាល័យ ឬការសិក្សាវគ្គជំនាញអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះបាន និងអាចសួរសំណួរទៅវាគ្មិនជំនាញដែលរួមមានទាំងអតីតនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពីប្រទេសកាណាដា ហើយត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីបង្កើតអាជីវកម្មរបស់ខ្លួនដោយជោគជ័យដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធពីប្រទេសកាណាដា។
កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សា NextEd Canada ដោយទទួលបានការចូលរួមជាគណៈអធីបតីពីឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ចូលរួមដោយសេរី និងឥតគិតថ្លៃ ដោយចុះឈ្មោះតាមរយៈការស្គែន QR
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី25 ខែតុលា ឆ្នាំ2025
វេលាម៉ោង៖ 8:00 – 11:30 នាទីព្រឹក
ទីកន្លែង៖ សាលអង្គរ-គីហ្សូណានៃមជ្ឈមណ្ឌល CJCC។
សម្រាប់ព័ត៌មានបន្ថែម៖ អាចធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទ 069 875 975 ឫទាក់ទងមកកាន់ Facebook Page និង Telegram (069 875 975) របស់ NextEd Canada។

















