ឡានដឹកទំនិញរបស់ថៃចំនួន ៥០០ គ្រឿង ត្រូវបានជាប់គាំងនៅព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាហាមឃាត់ការនាំចូលទំនិញថៃ


ឡានដឹកទំនិញជាច្រើនគ្រឿងដែលផ្ទុកទំនិញថៃ បានជាប់គាំងនៅខាងថៃនៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ Myawaddy ក្នុងរដ្ឋ Karen បន្ទាប់ពីការហាមឃាត់ការនាំចូលរបស់រដ្ឋាភិបាល។ ឈ្មួញ​ម្នាក់​បាន​បញ្ជាក់ថា រថយន្ត​ទាំង​នោះ​ត្រូវ​បាន​ចត​នៅ​​ក្នុង​ក្រុង Mae Sot ដែលជា​ក្រុង​ជាប់​ព្រំដែន​ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី ៥ ខែ​សីហាមកម្ល៉េះ ដោយ​រង់ចាំ​ការ​អនុញ្ញាត​ការនាំចូល​ពីប្រទេស​មីយ៉ាន់ម៉ា។

ការចូលទំនិញរបស់ថៃតាមស្ពានមិត្តភាពទី២នេះ ត្រូវបានផ្អាកបន្ទាប់ពីមន្ត្រីយោធា និងស៊ីវិលជាន់ខ្ពស់ត្រូវបានចាប់ខ្លួនដោយរបបយោធាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងខេត្ត ប៉ាអាន។ ការបិទនេះមានរយៈពេលប្រហែល២ សប្តាហ៍ហើយ ក្នុងនោះរថយន្តរាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងក្រុងនោះដដែល។

ទោះយ៉ាងណាក៏ដោយ ការនាំចេញពីប្រទេសមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃដូចធម្មតា។ ទំនិញមីយ៉ាន់ម៉ានៅតែត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃ ប៉ុន្តែវាដំណើរការតែក្នុងកិច្ចសហប្រតិបត្តិការនៃក្រុមដែលកំណត់ដោយរបបយោធា កងកម្លាំងការពារព្រំដែន (BGF) កងទ័ពប្រជាធិបតេយ្យ និងសម្ព័ន្ធជាតិ – ក្រុមប្រឹក្សាជាតិប៉ុណ្ណោះ។ ដោយឡែក ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​បាន​របប​យោធា​រឹបអូស​នៅ​ខេត្ត​ប៉ា​អាន រាជធានី​នៃ​រដ្ឋ​ការ​រ៉ែ​ន និង​នៅ​ម្តុំ​ម៉ា​ឡា​មី​ន រាជធានី​នៃ​រដ្ឋ​មន ដោយសារ​តែ​គ្មាន​រថយន្ត​ដឹក​ទំនិញ​ណា​ហ៊ាន​ធ្វើ​សកម្មភាព​ទៀត​ទេ​»​។

ជាងនេះទៅទៀតទំនិញថៃដែលបានទៅដល់ Myawaddy រួចហើយរួមមានទំនិញចំនួន ៣៥ ត្រូវបានរបបយោធានាពិនិត្យយ៉ាងតឹងរ៉ឹង ហើយឈ្មួញទាំងនោះត្រូវជួលឃ្លាំងដើម្បីរក្សាទុក ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ថែមឡើយ។

ប្រភព៖ KIC